លោក លាង ឡុង
MBA
លោក លាង ឡុង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយ រៀល អុីស្ទេត គឺជាម្ចាស់ភាគហ៊ុន និងជាស្ថាបនិក ។ គាត់មានបទពិសោធន៏ជាង១២ឆ្នាំ នៅក្នុងវិស័យធនាគារដែលបានចាប់ផ្តើមការងារប្រកបដោយវិជ្ជាជីវៈរបស់គាត់ជាមួយក្រុមហ៊ុនអន្តរជាតិ និងក្នុងស្រុកជាច្រើន។ លោក ឡុង បានចូលរៀននៅសាលាពាណិជ្ជកម្មដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ជាអ្នកកាន់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចជំនាញការគ្រប់គ្រងហិរញ្ញវត្ថុ ។ គាត់ក៏កាន់សញ្ញាប័ត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងទូទៅ និងបានបញ្ចប់ថ្នាក់សញ្ញាប័ត្រពីសាកលវិទ្យាល័យធនាគារ ផ្នែកភាសាបារាំង-អង់គ្លេសនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយគាត់ក៏ជាអ្នកកាន់សញ្ញាបត្រឯកទេសជំនាញអចលនទ្រព្យដែលបានទទួលស្គាល់ដោយអន្តរជាតិហៅកាត់ថា CIPS ពីវិទ្យាស្ថាន CIPS របស់សហរដ្ឋអាមេរិកផងដែរ ។ នៅក្នុងវិស័យធុរកិច្ចនៃកំណត់ត្រារបស់ធនាគារជាមួយនឹងបទពិសោធន៍នៃការវិភាគឥណទានលោកបានធ្វើការ និងដោះស្រាយជាមួយអ្នកផ្តល់សេវាកម្មអចលនទ្រព្យជាច្រើននៅប្រទេសកម្ពុជា ដែលជំរុញឱ្យគាត់បង្កើតក្រុមហ៊ុន អាយ រៀល អុីស្ទេត ជាមួយការប្តេជ្ញាចិត្តខ្ពស់ចំពោះក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យយ៉ាងពេញលេញ ហើយធ្វើអោយគាត់មានគុណសម្បត្តិពិសេសឱ្យក្រុមហ៊ុន អាយ រៀល អុីស្ទេត កំណត់យកជំហានឆ្ពោះទៅមុខជាមួយគូរប្រកួតប្រជែងយ៉ាងស្វិតស្វាញ ។
ទូរសព្ទ: (+855) 87 337 766
លោក លាង សៀងម៉េង
LL.M
លោក លាង សៀងម៉េង ដែលជាប្រធានប្រតិបត្ដិការទទួលបន្ទុកនៃការគ្រប់គ្រងប្រតិបត្តិការទាំងមូលក្នុងក្រុមហ៊ុន អាយ រៀល អុីស្ទេត ដែលមានភារកិច្ចត្រួតពិនិត្យកិច្ចការទូទៅ និងកែសម្រួលរាល់កិច្ចការរបស់ក្រុមហ៊ុននេះ ជាមួយនឹងចំណេះដឹងទូលំទូលាយផ្នែកច្បាប់ និងបទពិសោធន៍តាំងពីឆ្នាំ ២០១៣ នៅក្នុងឧស្សាហកម្មអចលនទ្រព្យ ។ លោក សៀងម៉េង បានចូលរួមធ្វើសេចក្តីព្រៀងនិងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងទាក់ទងនឹងការទិញ លក់ និងជួលអចលទ្រព្យ ពិនិត្យការផ្តល់ដីធ្លីដែលជាជម្រើសសម្រាប់ទិញ លក់ & ជួល និងការផ្តល់ប្រឹក្សាដល់អតិថិជនលើបញ្ហាច្បាប់ជាច្រើនដូចជាកិច្ចសន្យាពាណិជ្ជកម្ម កិច្ចព្រមព្រៀងបទប្បញ្ញត្តិ ជាពិសេសបញ្ហាអចលនទ្រព្យកើតមានជាច្រើន ដែលបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍អចលនទ្រព្យកន្លងមក ។ លោក សៀងម៉េង ទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់ពីសាកលវិទ្យាល័យច្បាប់អន្តរជាតិ និងធុរៈកិច្ច នៃសាធារណរដ្ឋកូរ៉េខាងជើង ហៅកាត់ថា TLBU និងបរិញ្ញាបត្របច្ចេកវិទ្យាផ្នែកច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាអ្នកកាន់បរិញ្ញាបត្រភាសារអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។
លោក តេង វុទ្ធី
BBA
លោក តេង វុទ្ធី ជាអនុប្រធាននាយកដ្ឋានវាយតម្លៃរបស់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត។ គាត់កាន់សញ្ញាប័ត្រវិស្វករផ្នែកវិស្វកម្មសំណង់ស៊ីវិលពីសាកលវិទ្យាល័យន័រតុន។ លោកវុទ្ធីបានទទួលជោគជ័យជាច្រើនក្នុងការបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យដែលមានជំនាញផ្នែកគ្រប់គ្រងដីធ្លី និងរដ្ឋបាលដីធ្លីក្នុងវិស័យសេវាកម្មវាយតម្លៃនិងជាអ្នកទទួលបន្ទុកករណីពីធនាគារនិងស្ថាប័នហិរញ្ញវត្ថុ តុលាការ និងវិស័យឯកជនផ្សេងទៀត។ គាត់បានធ្វើឱ្យតម្លៃវិភាគទិន្នន័យកំពុងតែមាន ទៅជាតម្លៃប៉ានស្មានសម្រាប់អនាគត និងផ្ទៀងផ្ទាត់តម្លៃដែលមានស្រាប់លើផ្នៃទិន្នន័យអចលនទ្រព្យ ហើយត្រូវផ្ទៀងផ្ទាត់ជាមួយនាយកសវនករជាច្រើន និងរក្សារ គ្រប់គ្រងទិន្នន័យទាំងអស់បញ្ចូលគ្នាបានរហូតដល់៥០,០០០ទិន្នន័យ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនៃការវិភាគជាប្រចាំសម្រាប់ប្រសិទ្ធភាពនៃភាពជាក់ស្តែងលើសេវាកម្មវាយតម្លៃ រួចបញ្ជូនទៅនាយកដ្ឋានព័ត៌មានវិទ្យា ។ អនុប្រធានផ្នែករូបនេះទទួលភារះកិច្ចការងារតាំងពីឆ្នាំ២០១៤មកពីអ្នករដ្ឋាបាលខាងប្រមូលទិន្នន័យ និងសិក្សារស្រាវជ្រាវរហូតពីមន្រ្តីអចលនៈទ្រព្យហើយបច្ចុប្បន្នត្រូវបានតំឡើងឋានៈជាអនុប្រធាននាយកដ្ឋាន។
កញ្ញា រ៉េត ម៉ាលីស
BBA
កញ្ញា រ៉េត ម៉ាលីស ជាប្រធានផ្នែកទិញ លក់ និងជួលអចលនទ្រព្យរបស់ក្រុមហ៊ុន អាយ រៀល អុីស្ទេតដែលជាអ្នកឯកទេសអចលនទ្រព្យអាជីពរបស់ហ៊ុនយើងខ្ញុំ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គាត់មានសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងកំពុងបន្តការសិក្សាបរិញ្ញាបត្រភាសាអង់គ្លេសផ្នែកទំនាក់ទំនងពាណិជ្ជកម្មនៅសាកលវិទ្យាល័យអន្តរជាតិភ្នំពេញ ។ គាត់ទទួលបានបទពិសោធន៍ការងាររយៈពេលជាង៤ឆ្នាំ ជាមួយទ្រឹស្តីលើវិស័យអចលនទ្រព្យ និងការអនុវត្តផ្ទាល់ ។ គាត់ចាប់ផ្តើមការងារដំបូងជាមួយក្រុមហ៊ុន អាយ រៀល អុីស្ទេត ពីអ្នករដ្ឋបាលហើយបច្ចុប្បន្នភាពគាត់ត្រូវបានតម្លើងឋានៈជាប្រធាននាយកដ្ឋាន ទិញ - លក់ & ជួល ។ ក្នុងអំឡុងពេលកាបំពេញការងារផ្តល់សេវាកម្មជាមួយក្រុមហ៊ុន អាយ រៀល អុីស្ទេតគាត់ត្រូវបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនពីសំណាក់អ្នកផ្តល់សេវាកម្មអចលនទ្រព្យ និងទទួលបានពានរង្វាន់ជើងឯកក្នុងប្រទេសកម្ពុជាផងដែរ ។
លោក លាង បញ្
Engineer
លោក លាង បញ្ញា ជាវិស្វករផ្នែកបច្ចេកទេស ដែលជាប្រធានក្រុមនៃអ្នកចុះត្រូតពិនិត្យផ្ទាល់ និងស្រាវជ្រាវតាមតំបន់របស់ក្រុមហ៊ុន អាយ រៀល អុីស្ទេត ។ ក្នុងនាមជាអ្នកកាន់បរិញ្ញាបត្រវិស្វករផ្នែកវិស្វកម្មឧស្សាហកម្ម និងមេកានិកមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) លោក បញ្ញា បានបញ្ចប់គម្រោងជាច្រើននៅតាមបណ្តាខេត្តនានាក្នុងនាមជាអ្នកបច្ចេកទេសសម្រាប់ការអភិវឌ្ឍន៍ ការផ្គត់ផ្គង់ទឹកស្អាតនៅតាមជនបទ រួមទាំងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឃុំព្រែកតាមាក់ គម្រោងរដ្ឋាករទឹកស្វ័យតសៀមរាប ដែលរៀបចំ និងឧបត្ថម្ភដោយធនាគារពិភពលោកតាមរយ:នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ (DRWS) និងនាយកដ្ឋានថែទាំសុខភាពជនបទ (HRDC) នៃក្រសួងអភិវឌ្ឍន៍ជនបទ ។ ជាមួយនឹងក្រុមហ៊ុន អាយ រៀល អុីស្ទេត គាត់បានហ្វឹកហាត់លើគ្រប់ផ្នែកក្នុងវិសយ័អចលនទ្រព្យទាំងស្ថាប័នក្នុងស្រុក និងអន្តរជាតិ រួមនិងការដោះស្រាយផ្សេងៗជាមួយនិងអ្នកបង្កើតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននានាក្នុងតំបន់ និងក្រៅប្រទេសផងដែរ ។
លោក ម៉េង អេដែត
MBA
លោក ម៉េង អេដែត ជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រុម ហ៊ុន អាយ រៀល អុីស្ទេត គឺជាអ្នកអភិវឌ្ឍន៍គេហទំព័រ និងជាអ្នកសរសេរកម្មវិធីរបស់ក្រុមហ៊ុន អាយ រៀល អុីស្ទេត ។ គាត់មានសញ្ញាបត្រអនុបណ្ឌិតព័ត៌មានវិទ្យាផ្នែកស្រាវជ្រាវ និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យមេគង្គកម្ពុជា និងសាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា ។ លោក អេដែត បានបញ្ចប់គំរោងជាច្រើនក្នុងវិស័យអភិវឌ្ឍន៍គេហទំព័រ ជាអ្នករចនា និងសរសេរកម្មវិធីលើការគ្រប់គ្រងអចលនទ្រព្យ ការគ្រប់គ្រងរមណីយដ្ឋាន សណ្ឋាគារ និងការគ្រប់គ្រងភោជនីយដ្ឋានជាដើម ។ ជាមួយនឹងក្រុមហ៊ុន អាយ រៀល អុីស្ទេត គាត់បានហ្វឹកហាត់លើការអនុវត្តជាមួយក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យទាំងស្ថាប័នជាតិ និងអន្តរជាតិ រួមនិងការដោះស្រាយជាមួយអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន អ្នកវាយតម្លៃរបស់យើងខ្ញុំ និងភ្នាក់ងារអចលនទ្រព្យជាច្រើន ។ គាត់ធ្វើឱ្យតម្លៃដែលបានចងក្រងមួយក្នុងប្រពន្ធ័ទិន្នន័យអចលនទ្រព្យ ដែលបានប្រមូលទុកត្រួតពិនិត្យទាំងអស់ឡើងវិញ រួចត្រូវផ្ទៀងផ្ទាត់ជាមួយប្រធាននាយកដ្ឋានសវនកម្ម ក្នុងការវិភាគ និងគ្រប់គ្រងទិន្នន័យទាំងអស់បញ្ចូលគ្នាជាង៥០,០០០អចលនទ្រព្យ រួចធ្វើបច្ចុប្បន្នភាពជាប្រចាំសម្រាប់ប្រសិទ្ធិភាព នៃមូលដ្ឋានទិន្នន័យ ដើម្បីយកមកប្រើប្រាស់គ្រប់នាយកដ្ឋានរបស់ក្រុមហ៊ុន អាយ រៀល អុីស្ទេត ។
លាង ហុងម៉េង
ទន្តបណ្ឌិត
លោកលាង ហុងម៉េងជាជំនួយការនាយក គាត់ទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកទន្តពេទ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សាលាក្រហម)។ លោកហុងម៉េងជាជំនួយការទទួលបន្ទុកចាប់តាំងពីថ្ងៃបង្កើតក្រុមហ៊ុនមកម្លេះ ដែលគាត់ទទួលបានបទពិសោធន៍ការងារជាមួយទ្រព្យឧស្សាហកម្មអចលនេះចាប់តាំងពីឆ្នាំ ២០១២ ដែលជាការងារដែលបានចាប់ផ្តើមដំបូងរបស់គាត់ជាមួយភ្នាក់ងារអចលនទ្រព្យ ជាមន្រ្តីប្រតិបត្តិការ។ បច្ចុប្បន្ននេះគាត់ទទួលបានមុខតំណែងសម្រាប់ប្រតិបត្តិការទាំងអស់នៃសេវាកម្មជាក់ស្តែងក្នុងនាមក្រុមហ៊ុនពេលលោកនាយកជាប់ភារះកិច្ច។
កញ្ញា សុះ ទីណា
BBA
កញ្ញា សុះ ទីណា ជាអនុប្រធាននាយកដ្ឋានប្រតិបត្តិរបស់ក្រុមហ៊ុន អាយរៀល អ៊ីសស្ទេត គាត់ជាអ្នកកាន់បរិញ្ញាបត្រគណនេយ្យ និងសវនកម្មពីសាកលវិទ្យាល័យគណនេយ្យវ៉ាន់ដា។ កញ្ញា ធីណាទទួលបានការងារ តាំងពីឆ្នាំ ២០១៦ មានបទពិសោធន៍ការងារជាមួយនឹងការអនុវត្តក្នុងឧស្សាហកម្មអចលនទ្រព្យ។ លោកស្រីចាប់ផ្តើមការងារដំបូងជាមួយអាយ រៀល អ៊ីស្ទេតពីមន្ត្រីរដ្ឋបាលនិងគណនេយ្យហើយបច្ចុប្បន្នត្រូវបានតំឡើងឋានៈជាអនុប្រធាននាយកដ្ឋានប្រតិបត្តិការ។ក្នុងកំឡុងពេលបម្រើការងារជាមួយ អាយ រៀល អ៊ីស្ទេត គាត់បានទទួលការបណ្តុះបណ្តាលជំនាញជាច្រើនពីអ្នកផ្តល់សេវាកម្មអចលនទ្រព្យនិងទទួលបានពានរង្វាន់ជើងឯកជាច្រើនផងដែរ។