សេវាកម្ម

ការវាយតម្លៃអចលនទ្រព្យ

វិធីសាស្រ្តវាយតម្លៃសំខាន់ៗរបស់យើងដែលបានប្រើដើម្បីវាយតម្លៃទ្រព្យសម្បត្តិរួមមាន៖

  • វិធីសាស្រ្តប្រៀបធៀប
  • វិធីសាស្រ្តថ្លៃដើម
  • វិធីសាស្ត្រវិនិយោគ
  • វិធីសាស្រ្តប្រាក់ចំណេញ
  • វិធីសាស្ដ្រសំណល់

ការវាយតម្លៃអចលនទ្រព្យគឺជាជំនាញចំបងរបស់យើង ដែលវាជាស្នូលនៃអាជីវកម្មដែលយើងបានអនុវត្តន៍កន្លងមក។ យើងមានសេវាកម្មវាយតម្លៃអចលនទ្រព្យទូទៅដោយរាប់បញ្ចូលទាំងអស់ដូចជា៖

  • អចលនទ្រព្យប្រភេទលំនៅដ្ឋានៈ រួមមានផ្ទះជាប់ជញ្ផាំងគ្នា បឹងហ្គាឡូ ផ្ទះល្វែង ផ្ទះមានឡៅតឿ ផ្ទះទីប្រជុំជននិងខុនដូ។
  • អចលនទ្រព្យពាណិជ្ផកម្មៈ ដែលរាប់បញ្ចូលទាំងសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះល្វែងដែលប្រើប្រាស់ជាសេវាកម្មរង្គសាល ក្លឹបកំសាន្ត រមណីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ភោជនីយដ្ឋាន និងទីតាំងអាជីវកម្មលក់រាយផ្សេងៗ។
  • អចលនទ្រព្យប្រភេទឧស្សាហកម្មៈ ដែលមានរាប់បញ្ចូលទាំងរោងចក្រ ឃ្លាំង រោងចក្រអគ្គីសនី និងឡឥដ្ឋ...
  • អចលនទ្រព្យប្រភេទកសិកម្មៈ រួមមានវាលស្រែ ចំការកៅស៊ូ កសិដ្ឋានបង្កាត់ពូជជ្រូក ស្វា និងក្រពើជាដើម...។

ការទទួលស្គាល់យ៉ាងពេញលេញដោយក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជាដែលការវាយតម្លៃរបស់យើងអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើនរួមទាំងការលក់/ ការទិញអចលនទ្រព្យ ការដាក់បញ្ចាំឫការផ្តល់ប្រាក់កម្ចី ការ គ្រប់គ្រងគណនេយ្យ/ការគ្រប់គ្រងផ្ទៃក្នុង ការផ្តល់ជូនជាសាធារណៈ និងការចែកចាយភាគហ៊ុនបណ្តាក់ទុនរួមគ្នា ការធានារ៉ាប់រង និងពន្ធគយ ការដាក់ពាក្យសុំទិដ្ឋាការចូល និងគោលបំណងផ្សេងៗទៀត។

តាមរយៈបណ្តាញភ្នាក់ងារអចលនទ្រព្យធំទូលាយក្នុងតំបន់របស់យើង និងការស្រាវជ្រាវទីផ្សារដែលកំពុងដំណើរការជាមួយវិធីសាស្រ្តវាយតម្លៃជាច្រើនកំពុងត្រូវបានអនុវត្ត ហើយអ្នកអាចទុកចិត្តបានថា ការវាយតម្លៃទ្រព្យសម្បត្តិរបស់យើងគឺមានគោលបំណងពិតប្រាកដ និងមិនលំអៀង។

របាយការណ៍វាយតម្លៃរបស់យើងខ្ញុំលំអិតអំពីទម្រង់អោយចំប្រធានបទនៃទ្រព្យសម្បត្តិ និងបរិយាកាសជុំវិញក៏ដូចជាវិធីសាស្រ្តក្នុងការវាយតម្លៃ ដែលផ្អែកលើគោលការណ៏មូលដ្ឋាន ។

អ្នកធ្វើសេចក្តីសម្រេចចិត្តត្រូវការក្រុមហ៊ុនវាយតម្លៃដែលមានបុគ្គលិកជំនាញ និងផ្តល់ការគិតគូរជាយុទ្ធសាស្រ្ត ជំនាញពន្ធ ជំនាញគណនេយ្យ និងចំណេះដឹងវាយតម្លៃច្បាស់លាស់ ។

ភ្នាក់ងារអចលនទ្រព្យ

  • ទិញ & លក់
  • ការជួល

បន្ថែមទៅលើសេវាកម្មវាយតំលៃអចលនទ្រព្យ យើងក៏បានផ្តល់នូវសេវាកម្មភា្នក់ងារអចលនទ្រព្យ(ទិញ លក់ និងជួល) ផងដែរ ដែលរាប់បញ្ចូលទាំងអចលនទ្រព្យគ្រប់ប្រភេទ ដូចជា លំនៅដ្ឋាន ពាណិជ្ផកម្ម ឧស្សាហកម្ម កសិកម្ម វិនិយោគ ការអភិវឌ្ឍ នៅក្នុងរាជធានីភ្នំពេញ និងទូលទាំប្រទេស ។ យើងនៅទីនេះហើយត្រៀមខ្លួនជួយអ្នកក្នុងការស្វែងរកអ្វីដែលអ្នកកំពុងស្វែងរក។

ការគ្រប់គ្រងអចលនទ្រព្យ

  • ការលក់ និងធ្វើទីផ្សារ
  • គ្រប់គ្រងការជួល
  • ការស្វែងរកអ្នកជួលថ្មី
  • ការប្រមូលថ្លៃជួល
  • របាយការណ៍ហិរញ្ញវត្ថុ
  • ប្រឹក្សា និងប្រឹក្សាយោបល់ផ្នែកច្បាប់

ក្រុមហ៊ុន អាយ រៀល អុីស្ទេត ផ្តល់នូវដំណោះស្រាយ និងការគ្រប់គ្រងអចលនទ្រព្យដោយគ្មានដែនកំណត់ និងមិនមានការរំខានទៅលើការធ្លាក់ចុះនៃតំលៃហេតុផលផ្សេងៗឡើយ ផ្ទុយទៅវិញ យើងនឹងធ្វើអោយមានការកើនឡើងនូវតំលៃជាកំរិតអតិបរិមាពីសេវាកម្មគ្រប់គ្រងរបស់យើង ដើម្បីរក្សាផលចំនេញទៅលើការវិនិយោគ និងសន្សំពេលវេលាសំរាប់សកម្មភាពអាជីវកម្មសំខាន់ៗជូនទៅដល់អ្នកវិនិយោគទុនផ្នែកអចលនទ្រព្យ ឬម្ចាស់អចលនទ្រព្យផ្នែកពាណិជ្ផកម្ម ឬលំនៅដ្ឋាន ដែលស្វែងរកផលចំនេញហិរញ្ញវត្ថុពីអចលនទ្រព្យនេះ ។ សេវាគ្រប់គ្រងទ្រព្យសម្បត្តិរបស់យើងរួមមាន៖

  • ការលក់គម្រោង និងធ្វើទីផ្សារសម្រាប់អ្នកជួលថ្មី
  • ការគ្រប់គ្រង និងកិច្ចការរដ្ឋបាលលើកិច្ចសន្យាជួល
  • ការប្រុងប្រយ័ត្ន និងការពិនិត្យមើលអ្នកជួលថ្មី
  • ការប្រមូលថ្លៃឈ្នួល និងបណ្តឹងរបស់អតិថិជន
  • របាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុ
  • ប្រឹក្សា និងផ្តល់យោបល់ផ្នែកច្បាប់លើបទបញ្ជាដែលពាក់ព័ន្ធ
  • ជួសជុល និងថែទាំនៅនឹងកន្លែង។

គម្រោងលក់ ធ្វើទីផ្សារ និងការស្រាវជ្រាវ

  • រចនា ការអនុវត្ត និងការគ្រប់គ្រង
  • ប្រឹក្សាយោបល់យុទ្ធសាស្រ្ត និងទីប្រឹក្សាទីផ្សារស្តីពីយុទ្ធសាស្រ្តកំណត់តម្លៃ
  • របាយការណ៍លទ្ធភាព និងរបាយការណ៍លទ្ធផល
  • ការស្រាវជ្រាវទីផ្សារ និងនិន្នាការ
  • ការបង្ហាញសេវាកម្មលក់សម្រាប់អតិថិជន និងការគ្រប់គ្រង

ក្រុមជំនាញរបស់យើងផ្តល់ជូន អ្នកអភិវឌ្ឍន៍អចលនទ្រព្យនូវសេវាកម្មដូចខាងក្រោម

  • រចនា ការអនុវត្ត និងគ្រប់គ្រងយុទ្ធសាស្រ្តលក់ និងធ្វើទីផ្សាររួមមាន 'គម្រោងបិទ' និងផលិតផលដែលបានបញ្ចប់សម្រាប់គម្រោងអភិវឌ្ឍន៍ថ្មី។
  • ប្រឹក្សាយោបល់យុទ្ធសាស្រ្ត និងធ្វើទីប្រឹក្សាទីផ្សារស្តីពីយុទ្ធសាស្រ្តកំណត់តម្លៃរចនាសម្ព័ន្ធ និងការដាក់ទីតាំងគម្រោងការរចនាផលិតផល និងគម្រោងគំនិតដើម្បីបង្កើនបានការសងត្រឡប់មក វិញចំពោះការវិនិយោគ។
  • របាយការណ៍លទ្ធភាព និងរបាយការណ៍លទ្ធផល
  • ការស្រាវជ្រាវទីផ្សារ និងនិន្នាការ
  • ការបង្ហាញសេវាកម្មលក់សម្រាប់អតិថិជន និងការគ្រប់គ្រង

វាយតំលៃទ្រព្យសម្បត្តិ

  • ទ្រព្យរូបី
  • ទ្រព្យអរូបី
ទ្រព្យរូបី

ការវាយតំលៃដ៏ត្រឹមត្រូវចំពោះទ្រព្យសម្បត្តិជាក់ស្តែង វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងស្ថានភាពអាជីវកម្មជាច្រើន រាប់បញ្ចូលជាតួនាទីស្នូល។ ការវាយតំលៃទ្រព្យសម្បត្តិពិតប្រាកដ និងផ្ទាល់ខ្លួនវាមានសារៈសំខាន់ចំពោះការបង់ពន្ធ និងការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការត្រួតពិនិត្យទ្រព្យសម្បត្តិ ការធានារ៉ាប់រងលើទ្រព្យសម្បត្តិ ពន្ធដារ និងការកំនត់ផែនការថវិកា។ ការវាយតំលៃទ្រព្យសម្បត្តិជាក់ស្តែង អាចត្រូវបានធ្វើជាឧបករណ៍នៅក្នុងបង្កើតតំលៃតាមផ្លូវច្បាប់ដែលពាក់ព័ន្ធ ទៅនឹងស្ថានការណ៍នានា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងភាគហ៊ុន និងការបំពេញឯកសារពាក់ព័ន្ធនឹងរដ្ឋាភិបាលនៅក្នុងកិច្ចការដាក់បញ្ចូលឯកសារអាជីវកម្ម ការរៀបចំហិរញ្ញប្បទាន និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងមានកិច្ចការផ្សេងៗជាច្រើនទៀត ។

ទ្រព្យអរូបី

តម្លៃអាជីវកម្មយូរៗទៅៗមានទ្រព្យមើលមិនឃើញដែលសំដៅទៅលើគុណភាពការងារ បទពិសោធន៏ រូមនិងកេរ្ត៍ឈ្មោះដ៏យូរមកហើយនោះ ជារឿយៗមានតម្លៃច្រើនជាងផលបូកទ្រព្យសម្បត្តិដែលមើលឃើញ និងទុនបង្វិលរបស់ពួកគេមានយ៉ាងសន្ធិកសន្ធាប់ដ៏សំខាន់នៃសេវាកម្មកំណត់តម្លៃរបស់ក្រុមហ៊ុន វាយកតម្លៃ អាយ រៀល អុីស្ទេតកន្លងមកនោះ រួមបញ្ចូលទាំងការវាយតម្លៃទ្រព្យសម្បត្តិអរូបី។ ទ្រព្យសម្បត្តិទាំងនេះត្រូវតែមានតម្លៃសម្រាប់គោលបំណងនៃការបែងចែកថ្លៃទិញនៅពេលអាជីវកម្មត្រូវបានទិញ-លក់លើទីផ្សារមួលបត្រ ។ ក្រៅពីការវាយតម្លៃអចលនទ្រព្យ និងគ្រឿងបរិកាម៉ាស៊ីន ក្រុមហ៊ុន អាយ រៀល អុីស្ទេត មានបទពិសោធន៏យ៉ាងទូលំទូលាយរាប់បញ្ចូលទ្រព្យសម្បត្តិអរូបី និងបង្កើតមធ្យោបាយមានប្រយោជន៍ដល់ទ្រព្យសម្បត្តិទាំងនោះ ។

ការវាយតំលៃអាជីវកម្

តម្លៃអាជីវកម្មរបស់ក្រុមហ៊ុនគឺជាព័ត៌មានសំខាន់ និងចាំបាច់សម្រាប់ការគ្រប់គ្រង។ ចំពោះក្រុមហ៊ុនទូលទៅ ការវាយតម្លៃអាជីវកម្មដ៏ត្រឹមត្រូវនោះ គឺជាការចាំបាច់សម្រាប់ការអនុលោមទៅតាមស្តង់ដាមួយសម្រាប់ក្រុមហ៊ុនឯកជន ដោយដឹងថាតម្លៃសហគ្រាសជាជំហានចាំបាច់មួយនៅពេលអនុវត្តន៍ និងការដោះស្រាយមួយ ជាមួយអំណោយ និងពន្ធអចលនទ្រព្យ សំណងផ្សេងៗសម្រាប់ការលក់ក្រុមហ៊ុន ឬភាគហ៊ុនមួយចំនួនទាំងក្នុង និងក្រៅរចនាសម្ព័ន្ធដើមទុនជាដើម។

ទិន្នន័យរបស់យើង

យើងជាម្ចាស់ដែលរក្សាទុកមូលដ្ឋានទិន្នន័យអ្នកទិញ/អ្នកលក់/អ្នកវិនិយោគអចលនទ្រព្យជាង៣០,០០០នាក់ ដែលត្រូវបានក្រុមយើងខ្ញុំធ្វើការផ្លាស់ប្ដូរតាមបំណងសម្រាប់ក្រុមទិញ-លក់លំនៅដ្ឋាននិងទីតាំងផ្ទះថ្មីៗរបស់គេ ។

ការដៅតម្លៃទ្រព្យក្នុង GOOGLE EARTH

វាត្រូវបានដៅ និងចង្អុលបង្ហាញរួម និងការរក្សាបាននូវអចលនទ្រព្យជាង៥០,០០០កន្លែងដែលបានកត់សម្គាល់ឃើញថា ជាសេវាកម្មវាយតម្លៃនៃនាយកដ្ឋានវាយតម្លៃរបស់យើងខ្ញុំ និងតម្លៃនៃការបង់ពន្ធគ្រប់តំបន់ទាំងអស់ក្នុងប្រទសកម្ពុជា ។

តម្លៃសេវាកម្ម*

ក្រុមហ៊ុន អាយ រៀល អុីស្ទេត យើងខ្ញុំសង្កត់ធ្ងន់ទៅលើគុណភាពសេវាកម្ម និងការប្រកួតប្រជែងតម្លៃដែលផ្តល់ដោយអតិថិជន ។

យើងធានាថាតម្លៃរបស់យើងគឺមានការប្រកួតប្រជែងខ្លាំង ហើយយើងបើកចំហរសម្រាប់ការចរចារបន្ថែមទៀតជាមួយអង្គការរបស់អ្នក ។

ប្រភេទទ្រព្យខ្នាតតូចខ្នាតធំ
លំនៅដ្ឋាន$១៥០ - $២០០$១៧០ - $៣០០
ពាណិជ្ជកម្ម$១៧០- $២៥០$២៥០ - $៥០០
ឧស្សាហកម្ម$២២០- $៣០០$៣០០ - $៥០០
កសិកម្ម$១៧០ - $៣៥០$៣៥០ - $៣,៥៥០

* តម្លៃគឺជាការកំណត់បង្ហាញតាមស្តង់ដារមួយដែលអាចត្រូវពិភាក្សាគ្នា និងចរចារ

* ការបញ្ចុះតម្លៃរហូតដល់ ១០% ក្នុងរយៈពេល ៣ខែ គិតចាប់ពីពេលសហការគ្នា

* ការបញ្ចុះតម្លៃ ៥០% សម្រាប់ការវាយតម្លៃឡើងវិញតិចជាងមួយឆ្នាំ

* របាយការណ៍វាយតម្លៃសំរាងមានតម្លៃតែ៦០-៨០ដុល្លារប៉ុណ្ណោះក្នុងមួយករណី