ក្រុមហ៊ុន អាយ រៀល អុីស្ទេត ("ហៅកាត់ថា អុីយេស") គឺជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ជូននូវសេវាកម្មអចលនទ្រព្យជាច្រើនដល់អតិថិជនកន្លងមក ។ យើងផ្តល់ជូនសេវាកម្មកពេញលក្ខណ:ជាឈ្មួញកណ្ដាលហើយនិងការប្រឹក្សាយោបល់អចលនទ្រព្យ(ទិញ លក់ & ជួល)នៅប្រទសកម្ពុជាពីអ្នកជំនាញដែលមានបទពិសោធន៍ក្នុងការកំណត់តម្លៃទ្រព្យសម្បត្តិ ការប្រឹក្សាយោបល់លើការវិនិយោគអចលនទ្រព្យ ការទិញ-លក់ភាគហ៊ុន ការគ្រប់គ្រង និងការរៀបចំណាត់ថ្នាក់អំពីទ្រព្យសកម្ម-អកម្ម និងពាណិជ្ជកម្ម ។
ក្រុមហ៊ុន អាយ រៀល អុីស្ទេត បានបង្កើតឡើងនៅចុងឆ្នាំ២០១៤ ដែលបានចុះបញ្ជីត្រឹមត្រូវដោយក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (សមាគម CVEA) និងសមាគមភ្នាក់ងារអចលនវត្ថុជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា NAR ហើយយើងក៏មានអ្នកឯកទេសជំនាញអចលនទ្រព្យដែលបានទទួលស្គាល់ដោយអន្តរជាតិហៅកាត់ថា CIPS ពីវិទ្យាស្ថាន CIPS របស់សហរដ្ឋអាមេរិកផងដែរ។
ក្រឡេកមើលដំបូង យើងខ្ញុំមើលទៅថ្មីសម្រាប់លោកអ្នក ប៉ុន្តែយើងមានលក្ខណៈពិសេសដែលធ្វើឱ្យយើងខ្ញុំបោះជំហានឆ្ពោះទៅមុខជាមួយដៃគូប្រកួតប្រជែងរបស់យើងយ៉ាងស្វិតស្វាញ។ យើងមានមូលដ្ឋានយ៉ាងទូលំទូលាយក្នុងការរក្សាទុកនូវទិន្នន័យផ្ទាល់ខ្លូន ជាច្រើនជាពិសេសនៅរាជធានីភ្នំពេញដែលវាគឺជាការរួមបញ្ចូលទិន្នន័យអចលនទ្រព្យទៅកាន់កន្លែងមួយដែលមានសុវត្តិភាពខ្ពស់ និងទុកចិត្តបានដែលត្រូវបានបង្កើតឡើងមុនពេលការចុះបញ្ជីជាផ្លូវការជាមួយក្រសួងនានា ។ មូលដ្ឋានទិន្នន័យទាំងនេះត្រូវបានបញ្ចូលដើម្បីធ្វើឱ្យប្រសើរឡើងជាប្រចាំសម្រាប់ប្រសិទ្ធិភាព និងលទ្ធិភាពអនុញ្ញាតឱ្យយើងធ្វើកាវិភាគ និងផ្តល់តម្លៃទីផ្សារត្រឹមត្រូវបំផុតនៃទ្រព្យសកម្មដែលត្រូវកំណត់ និងកាព្យាករណ៍ពីនិន្នាការនាពេលកន្លងមក និងទៅអនាគត ។ កំណត់ត្រាប្រតិបត្តិការ និងបទពិសោធន៏វាយតម្លៃអចលនទ្រព្យរបស់យើងខ្ញុំ មានចាប់ពីអចលនទ្រព្យជាលំនៅដ្ឋាន និងពាណិជ្ជកម្មរហូតដល់អចលនទ្រព្យលក្ខណ:ឧស្សាហកម្ម និងកសិកម្មជាដើម ។ អតិថិជនមានស្រាប់របស់យើងជាស្ថាប័ន ឫសាជីវកម្មដែលគ្របដណ្តប់លើវិស័យផ្សេងៗជាមួយធនាគារ ស្ថាប័នតុលាការ ស្ថាប័នហិរញ្ញវត្ថុដ៏ទៃទៀត និងអង្គភាពឯកជនផ្សេងជាច្រើន ។
តាមការពិតការវាយតំលៃទ្រព្យសកម្មរបស់ធនាគារគឺជាការសម្រេចចិត្តហិរញ្ញវត្ថុសំខាន់បំផុតមួយដែលគួរត្រូវបានធ្វើឡើងជាមួយអ្នកវាយតម្លៃអាជីព និងភ្នាក់ងារអចលនទ្រព្យ(ទិញ លក់ &ជួល) ។ ប្រការដែលសំខាន់ដំបូងគឺអ្នកត្រូវជ្រើសរើស អ្នកវាយតម្លៃមួយដែលត្រឹមត្រូវ និងភ្នាក់ងារអចលនទ្រព្យ(ទិញ លក់ & ជួល) ដែលទាំងនោះ គឺមាននៅក្រុមហ៊ុន អាយ រៀល អុីស្ទេត ។
លើសពីនេះទៅទៀតយើងផ្តោតលើការផ្តល់កម្រិតខ្ពស់នៃសេវាកម្មវាយតម្លៃអចលនទ្រព្យដែលទុកចិត្តបំផុត ។ យើងមានក្រុមការងារដែលមានជំនាញវិជ្ជាជីវៈក្នុងការបំពេញតាមតម្រូវការរបស់អតិថិជនទាំងអស់ដើម្បីធានាថាគ្មានអ្វីត្រូវបានកត់សំគាល់ឡើយ ។
យើងប្រាកដថាគុណសម្បត្តិរបស់យើងខ្ញុំអាចបំពេញនូវសេចក្តីត្រូវការរបស់លោកអ្នកដែលមានគុណភាពខ្ពស់សម្រាប់ក្រុមហ៊ុនអចលនទ្រព្យដូចគ្នាដែលលោកអ្នកមាន ។ យើងចង់បានឱកាសដើម្បីជួបលោកអ្នកដើម្បីពិភាក្សាលម្អិតបន្ថែមអំពីរបៀបដែលយើងអាចធ្វើការ និងរីកចម្រើនជាមួយគ្នា ។
ដោយសេចក្ដីគោរព
ប្រធានក្រុមប្រឹក្សាភិបាល
តាំងនាមអោយក្រុមហ៊ុន អាយ រៀល អុីស្ទេត
អុីមែល៖[email protected]